ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងពាសដែកកូរ៉េខាងជើងទៅដល់រុស្ស៊ីដើម្បីជួបលោក ពូទីន

រុស្សី៖ មេដឹកនាំកូរ៉េខាងជើងបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើងពាសដែករបស់គាត់សម្រាប់ការពិភាក្សាយ៉ាងជិតស្និទ្ធ ចំពេលមានការព្រួយបារម្ភថាលោក វ្ល៉ាឌីមៀ ពូទីន កំពុងស្វែងរកកិច្ចព្រមព្រៀងអាវុធដើម្បីគាំទ្រសង្គ្រាមអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Guardian។

លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីផ្គត់ផ្គង់អាវុធកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពផ្លូវការរបស់រុស្ស៊ីដែលមិនបញ្ចេញឈ្មោះមួយថា រថភ្លើងពាសដែករបស់លោក គីម បានមកដល់ស្ថានីយ Khasan ដែលជាច្រកផ្លូវដែកសំខាន់ទៅកាន់ចុងបូព៌ារបស់រុស្ស៊ីពីកូរ៉េខាងជើង។

កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុងកំពង់ផែ Vladivostok របស់រុស្ស៊ី ដែលលោកពូទីនបានមកដល់រួចហើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងវីដេអូមួយ ដែលបង្ហោះតាមអ៊ីនធឺណិតថា ដំណើររបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ជួបជាមួយលោក ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញមួយ ដើម្បីពង្រឹងទំនាក់ទំនង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក