ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គិសនីកម្ពុជាអគ្គិសនីកម្ពុជាអំពាវនាវពលរដ្ឋកុំចាញ់បោកជនខិលខូចបញ្ជាឱ្យបង់ប្រាក់តាមវីងដើម្បីជៀសវាងកាត់ផ្តាច់ចរន្តអគ្គិសនី

ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានជូនដំណឹងថា ទទួលបានព័ត៌មានជាបន្តបន្ទាប់អំពីអតិថិជនមួយចំនួនថាមានករណីជនខិលខូចបានបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជាបានឆបោកអតិថិជនតាមទូរសព្ទ បណ្តាញសង្គម និងមធ្យោបាយនានាដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីសុងទ័រ និងប្តូរបរិក្ខារអគ្គិសនី មួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន។

អគ្គិសនីកម្ពុជា បានអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងទៅ ឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងករណ៏ដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងមកអគ្គិសនីកម្ពុជាដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ការទូទាត់ថ្លៃប្រើប្រាស់ អគ្គិសនីប្រចាំខែ ឬបង់ថ្លៃសេវាផ្សេងៗ លុះត្រាតែ មានវិក្កយបត្រ ឬបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា។

អគ្គិសនីកម្ពុជាគូសបញ្ជាក់ថា ពុំបានបញ្ចូននិយោជិតណាម្នាក់ ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយដោយគ្មានវិក្កយប័ត្រផ្លូវការ និងក្រៅពីប្រព័ន្ធបង់ប្រាក់ របស់អគ្គិសនីកម្ពុជានោះទេ សម្រាប់ការបង់ប្រាក់ អតិថិជនអាចបង់នៅតាមបញ្ជរបេឡាអគ្គិសនីកម្ពុជា និងតាមរយៈ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូសហការជាមួយអគ្គិសនីកម្ពុជា។

អគ្គិសនីកម្ពុជាមិនទទួលខុសត្រូវចំពោះទឹកប្រាក់ដែលបានទូទាត់ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ ដូចនេះរាល់បញ្ហា និងចម្ងល់ អតិថិជន អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្ដាញសង្គម Facebook ផ្លូវការរបស់ "អគ្គិសនីកម្ពុជា-EDC" ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា តាមរយៈលេខទូរស័ព្ទពិសេស៤ខ្ទង់ ១២៩៨ ដែលបម្រើសេវា ២៤ម៉ោងលើ ២៤ម៉ោង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក