ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ដ្រីក្រសួងកសិកម្មណែនាំដល់កសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធ ដើម្បីទទួលបានទន្និផលខ្ពស់ និងមានតម្រូវការទីផ្សារ

បន្ទាយមានជ័យ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានតម្រូវការទីផ្សារ។

រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់កសិករបែបនេះនៅក្នុងឱកាសលោក រួមនឹងប្រតិភូអមដំណើរ ចុះមើលការបង្កបង្កើនផលស្រូវ ព្រមទាំងបានជួបសំណេះសំណាលជាមួយរបស់បងប្អូនប្រជាកសិករដែលកំពុងប្រមូលផលស្រូវ នៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឌិត ទីណា បានបញ្ជាក់ថាការជ្រើសរើសពូជស្រូវសុទ្ធ ដូចជាសែនក្រអូប និងផ្ការំដួល គឺជួយដល់កសិករ ទទួលបានទន្និផលនិងបង្កើនផលចំណេញសម្រាប់កសិករ មួយវិញទៀតវាក៏មានតម្រូវទីផ្សារនិងមានតម្លៃល្អផងដែរ។

ក្រៅពីការចុះពិនិត្យមើលការបង្កបង្កើនផលស្រូវរបស់កសិករ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្តនៅតាមបន្ទាត់ព្រំដែន ដោយលោកបានបញ្ជាក់ប្រាប់ EAC News ឱ្យដឹងថា ការចុះពិនិត្យមើលនៅតាមបន្ទាត់ព្រំដែនផ្តោតសំខាន់លើប៉ូលសេដ្ឋកិច្ចទី៤ (ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តបៃលិន) ពិនិត្យមើលយុទ្ធសាស្រ្តនៃការនាំចេញ-ចូលតាមព្រំដែន ពិសេសផ្តោសំខាន់ លើផលិតផលកសិកម្មដែលកសិករផលិតបាន ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស។

យោងតាមរបាយការណ៍របស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២៣ ការងារដាំដុះដំណាំកសិកម្ម ដំណាំស្រូវរដូវវស្សា ផែនការដាំដុះ ២៥២ ៣២០ហិកតា ភ្ជួររាស់បានសរុប ២៥៥ ៣៤១ហិកតា ដាំដុះសរុប ២៥២ ៦៣៦ហិកតា ការប្រមូលផលស្រូវសរុប ២២៦ ៧៤៥ហិកតា ស្មើនឹង ១០០% នៃផែនការបរិមាណ ផលសរុប ៧៦៨ ៧២៥តោន។

ដោយឡែកដំណាំស្រូវដូវប្រាំង ផែនការដាំដុះមានចំនួន ២២ ០០០ហិកតា ភ្ជួររាស់បានសរុប ៥២ ៣៩៩ហិកតា។ ដាំដុះសរុប ៥២ ៣៩៩ហិកតា ស្មើនឹង ២៣៨,១៨ភាគរយនៃផែនការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក