ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា ដែលឈ្នះលើក្រុមម៉ាកាវក្នុងលទ្ធផល៤ទល់នឹង០នៅពហុកីឡដ្ឋានអូឡាំពិករាជធានីភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចថា៖ «អបអរសាទរ ក្រុមកីឡាករបាល់ទាត់កម្ពុជា បានឈ្នះម៉ាកាវ ក្នុងការប្រកួត បាល់ទាត់មិត្តភាពអន្តរជាតិ២០២៣ ក្នុងលទ្ធផល កម្ពុជា 4-0 ម៉ាកាវ នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ»។
ជាមួយគ្នានេះសម្ដេចបានជូនពរកីឡាករបាល់ទាត់កម្ពុជាបន្ត នូវភាពជោគជ័យជាបន្តបន្ទាប់ទៀតផងដែរ៕