ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចក្រឡាហោមស្នើដល់ក្រុមប្រឆាំងបញ្ឈប់នូវភាពល្ងិតល្ងង់ដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជាតិ

ភ្នំពេញ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមប្រឆាំងដែលតែងតែលាបព័ណ៌ក្នុងចេតនាធ្វើឱ្យបក្សប្រជាជនបែកបាក់ ឱ្យបញ្ឈប់នូវសកម្មភាពដែលល្ងិតល្ងង់ទាំងនេះព្រោះគ្មានបានផលនោះទេ ក្រៅពីធ្វើឱ្យជាតិបែកបាក់ប៉ុណ្ណោះ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងនៅថ្ងៃទី១១ ខែកញ្ញា នេះថា បន្ទាប់ពីរដ្ឋាភិបាលថ្មីបានបង្កើតឡើងមជ្ឈដ្ឋានប្រឆាំងនៅតែបន្តលើកឡើងដដែល និងឃោសនាប្រឌិតព័ត៌មានអាក្រក់ក្នុងបំណងដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះសម្ដេចជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ។

សម្ដេចបានលើកឡើងថា៖ «ការលើកឡើងរបស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ»

ជាមួយគ្នានោះសម្ដេចក្រឡាហោម បានអំពាវនាវឲ្យក្រុមជនដែលសម្ដេចចាត់ទុកថា អគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចបានបញ្ជាក់ពីជំហរគាំទ្រដដែលនូវរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក