លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

៨ខែឆ្នាំនេះ កម្ពុជាបានចំណូលពីការនាំចេញអង្ករទៅក្រៅប្រទេសជាង២៧៨លានដុល្លារ

ភ្នំពេញ៖ ៨ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន៤០ម៉ឺនតោន ដែលទទួលបានប្រាក់ចំណូលចំនួន២៧៨.៨៥លានដុល្លារ។ តួលេខនេះគិតជាភាគរយស្មើនឹងជិត៥៨ភាគរយ នៃផែនការនាំចេញ៧០ម៉ឺនតោន។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា អង្ករកម្ពុជាត្រូវបាននាំចេញទៅតាម៥៦គោលដៅ ក្នុងនោះនាំចេញទៅ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន១៦៤ ៦៨២តោនគិតជាប្រាក់ចំនួន១១៣.៧៣លានដុល្លារ នាំចេញទៅ៥ប្រទេសសមាជិកអាស៊ាន ចំនួន៣៦ ៦៩២តោន ទទួលបានទឹកប្រាក់២៣.៦៤លានដុល្លារ និងនាំចេញទៅ២២ប្រទេសផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន៥៦ ៥០៧ តោន ទទួលបានទឹកប្រាក់ ៤៩.៥៨លានដុល្លារ។

តាមរបាយការណ៍ដដែល អង្ករដែលកម្ពុជានាំចេញ មានជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន៨១.៩៣ភាគរយ អង្ករសគ្រាប់វែងចំនួន១២.៩៩ភាគរយ អង្ករសគ្រាប់ខ្លីចំនួន០.០២ភាគរយ អង្ករចំហ៊ុយចំនួន៣.៣៣ភាគរយ និងអង្ករសរីរាង្គចំនួន១.៧៣ភាគរយ។

ក្រៅពីអង្ករ ក្នុង៨ខែឆ្នាំនេះ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន២ ៩២៩ ០៤៣តោន គិតជាប្រាក់ចំណូលបាន៨១៤.១៧លានដុល្លារ។ ស្រូវចំនួន៥៩ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។

គូសបញ្ជាក់ថា កាលពីថ្មីៗនេះ មានបណ្តាប្រទេសមួយចំនួន គឺប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន បានសម្រេចបញ្ជាទិញអង្ករពីកម្ពុជា ដោយប្រទេសឥណ្ឌូណេស៊ីបានឯកភាពបញ្ជាទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់រយៈពេល៤ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក