ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងព័ត៌មាននឹងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់នីតិវិធីច្បាប់ក្នុងករណី K01 នៅបន្តផ្សព្វផ្សាយ

អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ដោយពិនិត្យឃើញថា បុគ្គលឈ្មោះ ឈឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវៈជាអ្នកសាព័ត៌មាន ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាក ពីក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង កិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ របស់បុគ្គលខាងលើជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននឹងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការទៅតាម នីតិវិធីច្បាប់ជាធរមាន ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក