ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌កំពុងរៀបចំធ្វើនីតិវិធីសម្រាប់ស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមឌីជីថលសម្រាប់ពលរដ្ឋនៅក្រៅប្រទេស

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថាក្រសួងកំពុងសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ពិភាក្សាអំពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជានៅតាមបណ្តាប្រទេសនានា។

ក្រសួងយុត្តិធម៌បានប្រាប់ឱ្យដឹងថា ក្រសួងនឹងចេញផ្សាយសេចក្តីជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាពេលខាងមុខនេះ។

ជាមួយគ្នានេះក្រសួងយុត្តិធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះ ខណៈកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងបានដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ជំហានទី១ ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស។

ការអភិវឌ្ឃសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល មានគោលបំណងដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅវេទិកាសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសៅរ៍ទី០៩ ខែកញ្ញា ថា សម្តេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ អំពីការអនុវត្តគោលការណ៍បំពេញបែបបទស្នើសុំលិខិតថ្កោលទោសតាមអនឡាញដើម្បីកាត់បន្ថយការចំណាយ និងពេលវេលាឡើងចុះសម្រាប់បំពេញបែបបទផ្ទាល់។

សម្តេចធិបតី ថ្លែងដូច្នេះថា៖ «យើងត្រូវគិតឡើងវិញ អំពីបង្កភាពងាយស្រួល កាត់បន្ថយតម្លៃ ជូនពលកររបស់យើង ក៏ដូចជាអ្នកដែលត្រូវការលិខិតថ្កោលទោស ពីព្រោះលិខិតថ្កោលទោសមិនមែនតែពលករត្រូវការនោះទេ អ្នកផ្សេងៗទៀតក៏ត្រូវការដែរ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក