ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពលរដ្ឋខ្មែរនៅក្រៅប្រទេសបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនបានបង្ហោះវីដេអូជាបន្តបន្ទាប់ដោយពួកគេសុទ្ធតែបង្ហាញ អារម្មណ៍គាំទ្រចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសក្រុងញូវយ៉ក សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិលើកទី៧៨ នៅចុងខែកញ្ញា ខាងមុខនេះ។

លោកស្រី គឹម សុធារ៉ា និងក្រុមគ្រួសារដែលរស់នៅទីក្រុង Vancouver ប្រទេសកាណាដា ត្រេកអរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជានៃរដ្ឋសភាអាណត្តិទី៧។

លោកស្រី បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តជាខ្លាំងដែលលោកនឹងអញ្ជើញនាំគណៈប្រតិភូទៅចូលរួមប្រជុំនៅទីក្រុងញូវយ៉កនៅចុងខែ៩នេះ ក៏សុំឱ្យបងប្អូនទាំងអស់ដែលរស់នៅទីក្រុង Vancouver អញ្ជើញទៅចូលរួមទាំងអស់គ្នាឱ្យបានច្រើន»។

លោក ព្រំ បេនផល្លី ដែលជាពលរដ្ឋខ្មែររស់នៅ Vancouver ដែរនោះ បានអំពាវនាវដល់ពលរដ្ឋខ្មែររស់នៅប្រទេសកាណាដាអញ្ចើញគាំទ្រនូវកិច្ចប្រជុំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងញូវយ៉កកុំបីខាន។

ពលរដ្ឋខ្មែរម្នាក់ទៀតដែលរស់នៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា បាននិយាយដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនុស្សរីករាយ ចង់បង្ហាញនូវភាពស្រឡាញ់ ការពេញចិត្ត និងការជឿទុកចិត្ត ទៅលើសម្តេចធិបតីហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីនៃអាណត្តិទី៧របស់កម្ពុជា ខ្ញុំជឿជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបន្តរក្សា និងបន្តពង្រីកនូវសន្តិភាព ស្ថេរភាព សុវត្ថិភាព និងនិរន្តភាពដែលមានជាង ៤០ឆ្នាំកន្លងមកនេះ»។

លោកក៏ជាពលរដ្ឋខ្មែរម្នាក់ចំណោមពលរដ្ឋខ្មែរជាច្រើននាក់ នឹងទៅចូលរួមគំាទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិលើកទី៧៨ ខាងមុខនេះផងដែរ ហើយលោកក៏ស្នើឱ្យពលរដ្ឋដទៃទៀតអញ្ជើញចូលរួមផងដែរ។

ចំពោះ លោក ព្រំ សុវណ្ណ តំណាងពលរដ្ឋខ្មែររស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត តំបន់ឆ្នេរខាងកើត ប្រទេសសហរដ្ឋអាមេរិកឯណោះវិញ នឹងចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

តំណាងពលរដ្ឋនៅទីក្រុងឡូវែលបានជូនពរដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញភារកិច្ចប្រកបដោយភាពជោគជ័យ និងដឹកនាំប្រទេសជាតិឱ្យមានភាពរីកចម្រើនខ្ពង់ខ្ពស់ជាដរាបរៀងទៅ។

ដោយឡែកពលរដ្ឋម្នាក់ទៀត រស់នៅក្រុងឡូវែល រដ្ឋម៉ាសាឈូសេត គឺកញ្ញា ឌីណា អាត បាននិយាយជាភាសាអង់គ្លេសថា នាងអបអរសាទរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាប់ជានាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិថ្មីនេះដែលធ្វើឱ្យពលរដ្ឋខ្មែរអាមេរិកមានមោទកភាព និងរីករាយចំពោះក្រោមការដឹកនាំរបស់សម្តេចធិបតី។

កញ្ញាសង្ឃឹមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសកម្ពុជាកាន់តែទទួលបានសមិទ្ធភាព និងនាំឱ្យពលរដ្ឋខ្មែរនៅអាមេរិកមានមោទកភាពដែលមានសម្តេចធិបតីជានាយករដ្ឋមន្ត្រីដែលស្រឡាញ់ និងយកចិត្តទុកដាក់លើពលរដ្ឋខ្មែរនៅអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ថា សម្តេចនឹងជួបសំណេះសំណាលជាមួយអគ្គលេខាធិការ UN មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក អ្នកធុរកិច្ចអាមេរិក និងមន្ត្រីនៅប្រទេសមួយចំនួនបន្ថែមទៀត ដើម្បីបញ្ជាក់ជំហរ និងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក