លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋមន្ត្រីកសិកម្មចុះពិនិត្យស្រូវអង្ករនៅខេត្តបាត់ដំបង ដើម្បីជួយដល់កសិករឱ្យមានទីផ្សារទទួលបានផលចំណេញ និងជួយដល់សេដ្ឋកិច្ចជាតិ

បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ឌីណា ចុះពិនិត្យ និងពិភាក្សាការងារអំពីស្ថានភាពស្រូវអង្ករ នៅខេត្តបាត់ដំបង ដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។

លោក ឌិត ឌីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម បានជួបពិភាក្សាការងារជាមួយ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវបៃតងកម្ពុជាខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពពិតប្រាកដនៃតម្លៃស្រូវអង្ករនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបពិភាក្សានេះ លោក ឌិត ទីណា បានណែនាំឱ្យមានការសហការគ្នាល្អ និងកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ មានខ្សែច្រវាក់ទីផ្សារល្អ។

លោកជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធនេះ និងប្រមូលទិញមកវិញ តាមតម្លៃកិច្ចសន្យា ក្នុងជាគោលបំណងដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។

អំឡុងពេលចុះពិនិត្យឃ្លាំងស្តុកស្រូវ ឡសំងួត គ្រឿងចក្រកសិកម្ម និងសិក្សាពីដំណើរការនៃការផលិតពូជស្រូវរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។

អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ីម រចនា បានបញ្ជាក់ថាក្រសួងកំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងសហព័ន្ធស្រូវអង្ករ ដើម្បីឈានទៅបើកទីផ្សារថ្មីៗបន្ថែមទៀត ដែលនឹងជួយធានាតម្លៃស្រូវអង្ករនៅកម្ពុជាឱ្យស្ថិតនៅក្នុងកម្រិតមួយដែលទាំងកសិករ និងអ្នកវិនិយោគអាចទទួលបានផលចំណេញសមរម្យ ព្រមទាំងកំពុងទាក់ទាញវិនិយោគិន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា សំដៅឈានទៅកាត់បន្ថយការចំណាយរបស់កសិករ និងបង្កើនផលចំណេញ។

គួរឱ្យដឹងដែរថា តាមរបាយការណ៍ ៥ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុនចំនួន៤៨ ទៅកាន់គោលដៅចំនួន៤៩ សរុបចំនួន ២៧៨ ១៨៤តោន គិតជាទឹកប្រាក់ចំនួន ១៩១,៦៤លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣តោន (ប្រមាណជា ១,៣៧លានតោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥,២៦លានដុល្លារសហរដ្ឋមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក