ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គស្នងការសម្រេចដកហូតមុខតំណែង អនុសេនីយ៍ឯក ហុង សារ៉ុម ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសប្លន់

កំពង់ធំ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានចេញសេចក្តីសម្រេចនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដកហូតមុខតំណែង អនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំឱ្យមកជាមន្ត្រី។

ការសម្រេចដកហូតតំណែងនេះ ដោយសារតែបុគ្គលរូបនោះកន្លងមកមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋប្លន់ទូមាសទាំងកណ្តាលថ្ងៃនៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ចំនួនជាង ១៥០តម្លឹង ជាមួយនឹងជនសង្ស័យម្នាក់ទៀត។

ការដកហូតតំណែងនេះធ្វើឡើងក្រោយពីនាយរកដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការត្រួតពិនិត្យស្រាវជ្រាវលើបុគ្គលរូបនោះដែលធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។

នាយករដ្ឋមន្ត្រីបានបញ្ជាដូច្នេះថា៖«ខ្ញុំសូមឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្តាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក