ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ថ្ងៃដ៏អាក្រក់របស់ស្ពានដ៏ល្បីល្បាញមួយនៅទីក្រុងឡុងដ៍

អង់គ្លេស៖ ស្ពានដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក Tower Bridge នៅទីក្រុងឡុងដ៍ដែលធ្លាប់តែដំណើរការជាធម្មតាអាច បើកដើម្បីអនុញ្ញាតឱ្យកប៉ាល់ឆ្លងកាត់ស្ពាននោះបាន ហើយបិទវិញសម្រាប់អ្នកធ្វើដំណើរផ្លូវគោកក៏អាចធ្វើដំណើរបាន បានជាប់គាំងតាំងពីរសៀលថ្ងៃច័ន្ទ។

នេះគឺជាលើកទី២ហើយក្នុងរយៈពេលជាច្រើនឆ្នាំមកហើយដែលស្ពាននៅទីក្រុងឡុងដ៍ Tower Bridge ជាប់គាំង។ កំហុសបច្ចេកទេសមួយបានធ្វើឱ្យប៉មស្ពាននៅចំហរ-វាជាការល្អសម្រាប់អ្នកធ្វើចរាចរតាមផ្លូវទឹក ប៉ុន្តែវាបានធ្វើឱ្យមានការកកស្ទះចរាចរណ៍ផ្លូវគោកដែលបណ្តាលឱ្យរថយន្តតូចធំទាំងសងខាងស្ពានកកស្ទះជាច្រើនម៉ោង។ មន្ត្រីទីក្រុងឡុងបាននិយាយថាខ្លួនកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមតែអាចធ្វើទៅបាននៅថ្ងៃអង្គារ។ មានបញ្ហាស្រដៀងគ្នាកាលពីខែសីហាកន្លងដែរ ដែលស្ពានដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកមួយនេះ ត្រូវចំណាយពេលតែជាង ២៤ម៉ោងដើម្បីដោះស្រាយបញ្ហា។

ចាប់តាំងពីឆ្នាំ ១៩៧៦ ស្ពានដែលមាន២ សងខាងនេះ ឬដូចគេធ្លាប់គេហៅថា “បាសឃ្យូល” បានដំណើរការដោយម៉ាស៊ីនអេឡិចត្រូនិចដែលជំនួសឧបករណ៍ដែលដំណើរការដោយចំហាយទឹកដើមដែលមានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ ១៨០០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក