កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាសម្ដេចសុខចិត្តទទួលពាក្យថាសម្ដេចដើរសុំគេ ដោយថា ការដើរសុំដើម្បីប្រយោជន៍ពលរដ្ឋនោះគឺជាគោលដៅនៃការងាររបស់សម្ដេច។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដើរសុំរបស់សម្ដេចគឺសុំការចរចារ សុំការវិនិយោគ សុំការបើកទីផ្សារដើម្បីជាប្រយោជន៍របស់ប្រជាជនសម្ដេចមិនមែនជារឿងដែលសម្ដេចត្រូវខ្មាស់អៀននោះទេ។
សម្ដេចធិបតីថាក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូងរបស់សម្ដេចគឺបានបង្ហាញនូវសញ្ញាវិជ្ជមានជាច្រើនទាំងការបើកទីផ្សារអង្ករសម្រាប់ប្រជាជនកម្ពុជានិងការវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ៕