ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីពន្យល់ពីផលប្រយោជន៍ដែលកម្មករទទួលបានពីកិច្ចការទូតរបស់សម្ដេច

កំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ពីផលប្រយោជន៍ដែលកម្មករនិងប្រជាពលរដ្ឋ ទទួលបានពីកិច្ចការងារទូតរបស់សម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងការងារទំនាក់ទំនងជាមួយនឹងប្រទេសដទៃ។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចត្រូវគិតពីប្រយោជន៍របស់ប្រជាជនកម្ពុជាជានិច្ច។ ការងារទៅធ្វើទំនាក់ទំនងនៅខាងក្រៅ ថ្វីត្បិតតែមើលមួយភ្លែតគឺគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំក៏ប៉ុន្តែនៃស៊ីជម្រៅជាងនេះគឺដើម្បីប្រយោជន៍របស់ប្រជាជនសុទ្ធសាធ។

សម្ដេចបានលើកឡើងថាការធានាស្ថេរភាព សន្តិសុខនៅក្នុងតំបន់និងពិភពលោក គឺជាឆ្នាំងបាយរបស់ប្រជាកសិករ កម្មករនិងប្រជាពលរដ្ឋខ្មែរទាំងមូល។

សម្ដេចបានលើកឡើងពីជំនួបរវាងសម្ដេចជាមួយនឹងមេដឹកនាំប្រទេសផ្សេងៗ គឺធ្វើយ៉ាងណាក្នុងការទាក់ទាញអ្នកវិនិយោគនិងជំរុញការងារនៅក្នុងប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក