ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្រកទម្ងន់ ១,៥គីឡូបន្ទាប់ពីទៅប្រជុំអាស៊ាន

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាលោកស្រកទម្ងន់អស់ ១,៥គីឡូក្រាម បន្ទាប់ពីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី។ សម្ដេចថា ការងារក្នុងកិច្ចប្រជុំអាស៊ានសម្ដេចស្ទើតែគ្មានពេលទំនេរដើម្បីសម្រាកនោះទេ។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការទៅប្រជុំអាស៊ានមិនមែនដើម្បីតែរូបភាពល្អមើលនោះទេ សម្ដេចមានការងារជាច្រើនទាំងជំនួបក្នុងក្របខណ្ឌអាស៊ាននិងជំនួបទ្វេភាគីជាមួយនឹងប្រទេសជាមិត្ត។

សម្ដេចថា៖ «អញ្ចឹងបានសួរថាតើ ហ៊ុន ម៉ាណែត ទៅហ្នឹងបានធ្វើអីមេដឹកនាំប្រទេសមួយៗទៅប្រជុំធ្វើអី? សម្ដេចតេជោទៅប្រជុំធ្វើអី? ទៅតែគ្រាន់បង្ហាញរូបភាពស្លៀកពាក់ស្អាត! ចូលរួមថតរូប។ មិនមែនទេ! នេះគឺគ្រាន់តែជាការងារបន្ទាប់បន្សំប៉ុណ្ណោះ»។

សម្ដេចថា ការងារនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺសូម្បីតែ ១០នាទីក៏ត្រូវតែច្នៃឲ្យមានពេលជួបពិភាក្សាផងដែរ។

សម្ដេចថាសម្ដេចស្រក់ទម្ងន់អស់មួយគីឡូកន្លះក្នុងរយៈពេល ៤ថ្ងៃដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ។

បើតាមសម្ដេចការងារនេះសម្ដេចធ្វើដើម្បីប្រទេសជាតិដែលមានការងារធំបីដែលសម្ដេចធ្វើរួមមានការងារការទូត ការជួបទ្វេរភាគី និងការងារនយោបាយបញ្ជាក់ពីជំហររបស់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក