ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារពិសេសមួយក្នុងការសម្រេចផ្អាកការជ្រើសរើសមន្ត្រីថ្មីរហូតដល់មានការរៀបចំគណៈកម្មការ និងយន្តការថ្មីក្នុងពេលប្រឡងរួច។
ក្នុងសារសំឡេងនាយប់ថ្ងៃទី៨ ខែកញ្ញានេះ សម្ដេចធិបតីថ្លែងថា៖ «ខ្ញុំសូមផ្អាកការប្រឡងជ្រើសរើសមន្ត្រីចាប់ពីពេលនេះទៅរហូតដល់គណៈកម្មការ និងយន្តការថ្មីដែលបានរៀបចំក្នុងពេលឆាប់ៗខាងមុខរួច»។
សម្ដេចបានបញ្ជាក់ថាការផ្អាកនេះគឺដើម្បីពង្រឹងប្រព័ន្ធកំណែទម្រង់សាធារណៈដែលជាកិច្ចការសំខាន់ក្នុងអាណត្តិថ្មីនៃរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេច៕