ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គីភ័យឆាបឆេះផ្សារអណ្តែតទឹកប៉ាតាយ៉ាដែលជាតំបន់ទាក់ទាញប្រចាំខេត្តឈុនបុរី ប្រទេសថៃ

ថៃ៖ អគ្គីភ័យឆាបឆេះនៅផ្សារអណ្តែតទឹកប៉ាតាយ៉ា ដែលជាកន្លែងទាក់ទាញទេសចរណ៍មួយស្ថិតក្នុងខេត្ត ឈុនបុរី ប្រទេសថៃ កាលពីវេលាម៉ោង ៨យប់ នាថ្ងៃទី៧ ខែកញ្ញា នៅសល់តែដំបូល និងសសរប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Khoasod English ឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យជាង ២០គ្រឿង ត្រូវបានបញ្ជូនមកបាញ់ពន្លត់ ប៉ុន្តែពិបាកក្នុងការពន្លត់ ព្រោះតំបន់នោះភាគច្រើនធ្វើពីឈើ ខណៈដែលតំបន់នេះមានភ្លៀងធ្លាក់ខ្លាំងដោយមានសំឡេងផ្ទុះពីមួយពេលទៅមួយពេល។

ក្រុមពន្លត់អគ្គីភ័យអាចគ្រប់គ្រងអគ្គីភ័យនេះបាននៅវេលាម៉ោង ១០យប់ ខណៈមន្ត្រីជំនាញនៅតែប្រើទឹកបាញ់ពន្លត់ដើម្បីកុំឱ្យអណ្តាតភ្លើងឆាបឆេះឡើងវិញ ចំណែកមូលហេតុនៃការឆាបឆេះមិនទាន់បានដឹងថាបណ្តាលពីអ្វីនៅឡើយ ឯការខូចខាតនឹងពិនិត្យបន្ថែមទៀត។

ប្រភពដដែលឱ្យដឹងថា បុគ្គលិក និង អាជីវករផ្សារខ្លះលោតចូលទឹកដើម្បីគេចចេញពីអណ្តាតភ្លើងនៅពេលនោះ ដោយមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ។

អភិបាលក្រុងប៉ាតាយ៉ា និងជាចៅហ្វាយស្រុក Bang Lamung លោក Poramet Ngamphichet បានបញ្ជាឱ្យកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ ខណៈដែលលោក Thawatchai Seethong អភិបាលខេត្ត ឈុនបុរីក៏បានប្រញាប់ប្រញាល់ទៅកន្លែងដើម្បីត្រួតពិនិត្យនាពេលនោះផងដែរ។

គួរឱ្យដឹងដែរថា ផ្សារអណ្តែតទឹកប៉ាតាយ៉ាបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ គឺជាកន្លែងទាក់ទាញមាត់ទន្លេនៅប៉ាតាយ៉ា ដែលទីតាំងនោះបានបង្ហាញសហគមន៍រស់នៅតាមដងទន្លេរបស់ថៃបុរាណដ៏ស្រស់ស្អាត និងរបៀបរស់ រួមទាំងវប្បធម៌ និងផលិតផលក្នុងស្រុកមកពីតំបន់សំខាន់ៗចំនួនបួននៃប្រទេសថៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក