ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលារៀន ផ្លូវក្រោមដីត្រូវបានបិទខណៈព្យុះនិងទឹកជំនន់បានវាយប្រហារភាគខាងត្បូងប្រទេសចិន

ចិន៖ សាលារៀនទាំងអស់ ស្ថានីយ៍រថភ្លើងក្រោមដី និងការិយាល័យមួយចំនួននៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ត្រូវបានបិទកាលពីថ្ងៃសុក្រ ខណៈដែលខ្យល់ព្យុះដែលនៅសល់ពីព្យុះទីហ្វុង Haikui ធ្វើឱ្យមានភ្លៀងធ្លាក់ជាប់គ្នារយៈពេល ៤ថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន The Strait Time នាថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២៣។

ក្នុងស្រុក Shenzhen មួយចំនួនបានបញ្ជាឱ្យបិទការិយាល័យ និងផ្អាកថ្នាក់រៀននៅគ្រប់សាលាទាំងអស់ ហើយស្ថានីយ៍រថភ្លើងក្រោមដីជាច្រើនក៏បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេផងដែរ។

ជាមួយគ្នានេះ ការខូចខាតដោយទឹកជំនន់បណ្តាលឱ្យអាជ្ញាធរផ្អាកសេវាកម្មនៅកំពង់ផែ Liantang និងកំពង់ផែ Wenjindu ដែលតភ្ជាប់ទីក្រុង Shenzhen និងហុងកុង ហើយការផ្គត់ផ្គង់ស្បៀងអាហារ អ្នកដំណើរ និងរថយន្តដឹកទំនិញត្រូវបានបង្វែរទៅកំពង់ផែផ្សេងទៀត។

រដ្ឋបាលឧតុនិយមចិនបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃសៅរ៍ លើតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីនៃខេត្តក្វាងទុង។ កំណត់ហេតុទឹកភ្លៀងបានបង្ហាញថា ភ្លៀងធ្លាក់ ៤៦៥.៥មីលីម៉ែត្រនៅទីក្រុង Shenzhen ក្នុងរយៈពេល ១២ម៉ោង ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៥២។

ប្រព័ន្ធផ្សព្វផ្សាយ Shenzhen បាននិយាយថា ទឹកភ្លៀងប្រចាំថ្ងៃនៅក្នុងទីក្រុង ដែលមានទីតាំងនៅតំបន់ដីសណ្ដទន្លេ Pearl River ដែលតភ្ជាប់ទីក្រុងហុងកុងទៅកាន់ដីគោករបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងមានលើសពី ៥០០មីលីម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក