ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសទីតាំងហានិភ័យចំនួន៥

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៥រួមមាន៖

១, ធនាគារ ABA សាខាស្តាតចាស់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ១០:២០ដល់ ១០:៣០ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះ។

២, ការិយាល័យលក់នៃមជ្ឍមណ្ឌល ព្រីន ហ័នយូ ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤:២៥ ដល់ ១៦:៤០ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា៣នាក់ បានចូលទៅទីតាំងខាងលើនេះ។

៣, មន្ទីរពហុព្យាបាល និងសម្ភពម៉ាលីសបុត្រ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៤ ៤៥ ៤៦ Eo ផ្លូវវត្តចំការខ្សាច់ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅលាងរបួសនៅទីតាំងខាងលើនេះ។

៤, ហាង អ៊ុតរថយន្ត ខៀវ សេង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨១ ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺ-កូវីដ១៩ (COVID-19) ចំនួន៥នាក់ គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ។

៥, ហាង KFC ដែលមានទីតាំងទល់មុខ វិទ្យាល័យចតុមុខ ផ្ទះលេខ៩៣ ផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺ-កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៥នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក