ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ កម្ពុជាទទួលបានការចាប់អារម្មណ៍ពីអ្នកជំនួញបរទេសដែលចង់មកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា លោក សូ ណារ៉ូ បានថ្លែងឱ្យដឹងថា ក្រោយនាយករដ្ឋមន្ត្រីកម្ពុយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា កាលពីនាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ទទួលបានការចាប់អារម្មណ៍ពីជំនួញបរទេសច្រើនដែលមានចំណងចង់មកវិនិយោគនៅកម្ពុជា។

លោក សូ ណារ៉ូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត វិលត្រឡប់មកកម្ពុជាវិញថា៖ «បន្ទាប់ពីសម្តេចបានថ្លែងការជាភាសាអង់គ្លេស ហើយបានលើកអំពីកិច្ចការធុរកិច្ច ភាពចាំបាច់របស់អាស៊ាន ក៏ដូចជាការលើកទឹកចិត្តឱ្យមានការអញ្ជើញមកវិនិយោគនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានជំរាបថា ក្នុងសាលដែលមានមនុស្ស ៧០០នាក់សុទ្ធតែអ្នករកស៊ីធំៗ និងតំណាងក្រុមហ៊ុនធំៗ គឺចូលរួមចាប់អារម្មណ៍ និងយល់ច្រើនអំពីកម្ពុជាដែលជាភាពស្រស់ញញឹមរបស់នាយករដ្ឋមន្ត្រី»។

បើតាមលោក សូ ណារ៉ូ នាយករដ្ឋមន្ត្រីកម្ពុជាពិតជាមានការសោកស្តាយដែលមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរាក់ទាក់ដល់អ្នកជំនួញបរទេសទាំងនោះ ដោយសារសម្តេចធិបតីត្រូវចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់។

លោក សូ ណារ៉ូ បានគូសបញ្ជាក់ទៀតថា អ្នកឧកញ៉ា គិត ម៉េង បានជំរាបជូនសម្តេចធិបតីថា មានអ្នកវិនិយោគិនបរទេសជាច្រើនដែលចង់មកស្គាល់កម្ពុជា ដោយសម្តេចធិបតីបានគូសបញ្ជាក់ថានឹងបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីស្វាគមន៍ដល់អ្នកវិនិយោគិនកាន់តែច្រើនបន្ថែមទៀត។

លោកបានបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ចំពោះផ្នែកសេដ្ឋកិច្ចវិញ កម្ពុជាក៏ទទួលបានសមិទ្ធផលគាប់ប្រសើរផងដែរ ដោយប្រទេសឥណ្ឌូណេស៊ីបានឯកភាពនាំចូលអង្ករពីកម្ពុជាចំនួន ២៥ម៉ឺនតោនក្នុងមួយ១ឆ្នាំ។ ក្រៅពីនេះ ក៏មានប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ក៏បានគិតគូរអំពីគម្រោងក្នុងការនាំចូលអង្ករពីកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក