វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ប្រធានសភាកូរ៉េស្នើសុំសម្ដេចតេជោបន្តជួយគិតគូរអំពីសន្ដិភាពពិភពលោក

ភ្នំពេញ៖ ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េលោក គីម ជីនព្យូ (Kim Jin-Pyo) បានថ្លែងកោតសរសេរចំពោះភាពឈ្លាសវៃក្នុងការដឹកនាំប្រទេសដោយសម្ដេចតេជោ ហ៊ុន សែន និងបានស្នើថាបើទោះបីសម្ដេចឈប់ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាហើយក្ដីសូមសម្ដេចបន្តគិតគូរដដល់សន្ដិភាពយូរអង្វែងនៅក្នុងតំបន់និងពិភពលោកជាបន្តទៀតផងដែរ។

លោក គីម ថ្លែងបែបនេះក្នុងជំនួបជាមួយប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាវិមាន៧មករា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ប្រធានរដ្ឋសភារូបនេះបានថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលជានិច្ចកាលតែងតែគាំទ្រដល់សាធារណរដ្ឋកូរ៉េ និងបានជំរុញនូវទំនាក់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនដល់សព្វថ្ងៃ។ លោកបានកោតសរសើរសម្ដេចតេជោថាជាមេដឹកនាំដែលឈ្លាសវៃ និងស្នើសុំសម្ដេចឱ្យបន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោកជាបន្តទៀតផងដែរ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាលើកឡើងអំពីទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ចំពោះភាគីកូរ៉េដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំងការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយសង្គ្រាមស៊ីវិលរហូតមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។

ជាមួយគ្នានោះសម្ដេចក៏ជំរុញឲ្យសភាជួយជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជានិមិត្តរូបដ៏អស្ចារ្យនៃមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរចំពោះសមិទ្ធផលរួម ដែលសម្រេចបានក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និង បង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក