ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនឹងកើតឡើងម្តងទៀតនៅថ្ងៃទី២២ ខែកញ្ញា

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន ២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ឱ្យ EAC News ដឹងថាព្រឹត្តិការណ៍សមរាត្រីលើកទី២ ក្នុងឆ្នាំ២០២៣នេះ អាចនឹងកើតមាននៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត ខណៈលោករំពឹងថានឹងមានភ្ញៀវទេសចរណ៍មកផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យនេះ។

សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ហៅសមរាត្រីព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ «សមរាត្រី» ដែលជាទិដ្ឋភាពថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរប្រមាណ ៨ ៧២៦នាក់។ ក្នុងនោះមានភ្ញៀវទេសចរបរទេស មានចំនួនប្រមាណ ២ ២២៦នាក់ ខណៈភ្ញៀវជាតិ និងពលរដ្ឋក្នុងខេត្តសៀមរាបមានប្រមាណ ៦ ៥០០នាក់។

ដោយឡែក នៅលើបណ្តាញសង្គមវិញ មានអ្នកប្រើប្រាស់ជាច្រើនបានចែករំលែករូបភាពទាក់ទងនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយបានពោលថាព្រឹត្តិការណ៏នេះ គឺជាបាតុភូតពិភពលោក ប៉ុន្តែវាមានរឿងដោយឡែក និងគួរឲ្យស្ញប់ស្ញែងបំផុត សម្រាប់កូនខ្មែរ ដោយនៅថ្ងៃដែលកើតមានសមភាពរាត្រីនេះ ព្រះអាទិត្យនឹងរះចំកំពូលបាកាននៃកំពូលប្រាសាទអង្គរវត្ត ហើយព្រះអាទិត្យមិនលំអៀងទៅចំហៀងនៃប្រាសាទទេ រហូតលិចបាត់ ហើយព្រះចន្ទក៏ចាប់ផ្តើមរះនៅចន្លោះវេលា ១២ម៉ោងដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក