ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានសភាកូរ៉េខាងត្បូង៖ កម្ពុជានិងសាធារណរដ្ឋកូរ៉េគឺជាដន្លងនឹងគ្នា

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជានិងកូរ៉េខាងត្បូងបានវាយតម្លៃចំពោះលទ្ធផលល្អនៃទំនាក់ទំនងប្រទេសទាំងពីរដែលបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និត ដោយក្នុងនោះប្រធានសភានៃសាធារណរដ្ឋកូរ៉េបានថ្លែងថាប្រទេសទាំងពីរគឺជា «ដន្លងនឹងគ្នាផងដែរ»។

ប្រធានសភាសាធារណរដ្ឋកូរ៉េលោក គីម ជីនព្យូ បានលើកឡើងក្នុងពិធីលៀងសាយភោជន៍ជាមួយប្រធានសភាកម្ពុជា សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នារាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក គីម ជីនព្យូ បានលើកឡើងថានៅក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានកសាងសមិទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន។

លោកថ្លែងដូច្នេះថា៖ «កម្ពុជានិងសាធារណរដ្ឋកូរ៉េ គឺជាដន្លងនឹងគ្នា។ ចំណងអាពាហ៍ពិពាហ៍ប្រជាជននៃប្រទេសទំាងពីរដែលកំពុងរស់នៅក្នុងសាធារណរដ្ឋកូរ៉េបានផ្តល់កំណើតប្រមាណជាង ១ម៉ឺននាក់»

លោកក៏បានគូសបញ្ជាក់ថាទំហំពាណិជ្ជកម្មកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ ២០ដង បើប្រៀបធៀបទៅអតីតកាល។

ប្រធានរដ្ឋសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ទោះបីជាសភាពការណ៍ពិភពលោក និងភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី តែទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។

សម្តេចរដ្ឋសភាធិបតី បានបន្តថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបលើកទី២៦ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានភ្ជាប់ឡើងវិញនាឆ្នាំ១៩៩៧។

ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងថា៖ «ចាប់តាំងពីពេលនោះមក ភាពជាដៃគូនិងសហប្រតិបត្តិការទ្វេភាគីបានកើនឡើង ហើយត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ស្ទើរគ្រប់វិស័យ។ មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ត្រូវបានវេញជាប់គ្នាដោយផ្អែកលើភាពជឿទុកចិត្ត គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក»

សម្តេចរដ្ឋសភាធិបតី សង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពនេះ នឹងនៅស្ថិតស្ថេរគង់វង្ស ហើយកាន់តែរីកលូតលាស់ ខ្លាំងឡើងថែមទៀតទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ កាន់តែរឹងមាំនិងរីកចម្រើនឡើងទៅថ្ងៃអនាគត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក