ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិការ UN គាំទ្រដល់ការដឹកនាំប្រទេសរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

ញ៉ូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអបអរសាទរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការចូលមកកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា UN នៅតែរក្សាការងារជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជាដើម្បីជាប្រយោជន៍ដល់ប្រជាជាតិខ្មែរទាំងមូលផងដែរ។

ក្នុងលិខិតចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក Antonio Guterres បានលើកឡើងថា លោកនឹងនៅតែបន្តគាំទ្រដល់ទំនាក់ទំនងកម្ពុជា-អង្គការសហប្រជាជាតិក្នុងរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា។

ក្នុងលិខិតនោះសរសេរថា៖ «អង្គការសហប្រជាជាតិនៅតែប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយរដ្ឋាភិបាលរបស់លោកតាមរយៈក្រុមការងាររបស់អង្គការសហប្រជាជាតិក្នុងប្រទេសដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា»

ជាមួយគ្នានោះលោកបានលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាជំរុញឱ្យមានការចូលរួមផ្នែកនយោបាយរបស់ស្ត្រី និងលើកកម្ពស់សិទ្ធិមនុស្ស និងការចូលរួមយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋ ដែលទាំងអស់នេះជាកត្តាជំរុញឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍន៍ និងមានសារៈសំខាន់ចំពោះនិរន្តរភាពសន្តិភាពដែលទទួលបានដោយលំបាកនៅកម្ពុជាផងដែរ។

គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីទី៣៤ ជាផ្លូវការរបស់កម្ពុជានៅថ្ងៃទី២២ ខែសីញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានការគាំទ្រពីសភា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក