ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរពេទ្យតេជោសែនកោះធំគ្រោងបើកដំណើរការឆាប់ៗ ក្រោយបានបំពាក់សម្ភារបរិក្ខារមន្ទីរពេទ្យរួចរាល់

កណ្តាល៖ មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល គ្រោងបើកឱ្យបម្រើការជូនពលរដ្ឋក្នុងពេលវេលាសមស្របណាមួយ ក្រោយមន្ទីរពេទ្យមួយនេះត្រូវបានបំពាក់រួចរាល់នូវសម្ភារបរិក្ខារមន្ទីរពេទ្យ។

អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យកោះធំ ជាមួយសប្បុរសជន និងភាគីពាក់ព័ន្ធ។

មន្ទីរពេទ្យតេជោសែនកោះធំ នឹងក្លាយជាមន្ទីរពេទ្យគំរូដ៏ល្អមួយ ក្រោយពីបានដំឡើងសម្ភារបរិក្ខារពេទ្យ ឧបករណ៍បច្ចេកទេស ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធដឹកនាំ សំដៅធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យនេះបម្រើបានកាន់តែប្រសើរនូវសេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ។

មន្ទីរពេទ្យដ៏ធំមួយក្នុងស្រុកកោះធំនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីលោក ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់រួមសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត្រ។

មន្ទីរពេទ្យដែលចំណាយថវិកាសាងសង់អស់ចំនួន ១០លានដុល្លារ ដោយមន្ទីរពេទ្យនេះមានអគារថ្មីចំនួន ៣ខ្នង មានទំហំសរុបស្មើនឹង ១២ ៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។

មន្ទីរពេទ្យតេជោកោះធំនេះ ចាប់ផ្តើមបុកគ្រឹះសាងសង់ឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដែលអាចផ្តល់សេវាសុខាភិបាលសាធារណៈជូនពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក