ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីនាំពាក្យ៖ ទោះបីស្រូវធ្លាក់ថ្លៃបន្តិច តែកសិករនៅតែទទួលបានប្រាក់ចំណេញដដែល

ភ្នំពេញ៖ អ្នកនាំពាក្យ និងអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា តម្លៃស្រូវនៅឆ្នាំនេះទោះបីមានការធា្លក់ថ្លៃនៅត្រឹមជាង ១០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែតម្លៃនេះនៅតែខ្ពស់ជាងតម្លៃដែលកសិករធ្លាប់លក់នៅឆ្នាំកន្លងមក។

អ្នកនាំពាក្យបានលើកឡើងបែបនេះ ក្រោយពីមានប្រជាកសិករមួយចំនួនបានត្អួញត្អែរពីតម្លៃស្រូវធ្លាក់ថ្លៃនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កញ្ញា អ៊ឹម រចនា បានសរសេរនៅក្នុងផេកហ្វេសប៊ុករបស់ខ្លួនថា៖ «យ៉ាងណាក៏ដោយ ថ្លៃស្រូវនៅកម្ពុជាក្នុងចន្លោះ ១ ១០០រៀល -១ ២០០រៀល/គីឡូក្រាម ជាតម្លៃមួយខ្ពស់ជាងតម្លៃដែលកសិករធ្លាប់លក់បាននាឆ្នាំកន្លងមក។ ការលក់ស្រូវចេញក្នុងតម្លៃជាង ១ ០០០រៀល/គីឡូក្រាម នាពេលនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល បើទោះបីជាមិនចំណេញច្រើនដូចកាលពីប៉ុន្មានសប្ដាហ៍មុនក៏ដោយ»

អ្នកនាំពាក្យ បានបញ្ជាក់ថា កម្ពុជាចាប់ផ្ដើមប្រមូលផលស្រូវបានលឿនជាងប្រទេសជិតខាង គឺជាឱកាសមាសសម្រាប់កសិករខ្មែរ ដែលអាចលក់ស្រូវសើមក្នុងតម្លៃខ្ពស់នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ បើតាមអ្នកនាំពាក្យ នៅលើទីផ្សារ តម្លៃស្រូវប្រែប្រួលអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងសហព័ន្ធស្រូវអង្ករ ដើម្បីឈានទៅបើកទីផ្សារថ្មីៗបន្ថែមទៀត ដែលនឹងជួយធានាតម្លៃស្រូវអង្ករនៅកម្ពុជាឱ្យស្ថិតនៅក្នុងកម្រិតមួយដែលទាំងកសិករ និងអ្នកវិនិយោគអាចទទួលបានផលចំណេញសមរម្យ។

អ្នកនាំពាក្យបន្ថែមថា ក្រសួងក៏កំពុងទាក់ទាញវិនិយោគិន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើផ្នែកធាតុចូលកសិកម្ម ដូចជា ការផលិតពូជស្រូវសុទ្ធ ជី ថ្នាំកម្ចាត់សត្វល្អិតជាដើម សំដៅឈានទៅកាត់បន្ថយការចំណាយរបស់អ៊ំពូមីងកសិករ និងបង្កើនផលចំណេញ។

កញ្ញា អ៊ឹម រចនា ថ្លែងថា៖ «ការងារទាំងអស់នេះ ជាការពិត គឺជាភារកិច្ច ជាការទទួលខុសត្រូវរបស់មន្ដ្រីនៃក្រសួងកសិកម្មគ្រប់ជាន់ថ្នាក់ ហើយវានឹងអាចដំណើរការបានកាន់តែរលូនថែមទៀត ប្រសិនមានការរួមគ្នាជាធ្លុងមួយពីសំណាក់ប្រជាកសិករខ្មែរ និយាយដោយឡែក និងប្រជាជាតិខ្មែរ និយាយរួម»

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ឃឹម ហ្វីណង បានថ្លែងឱ្យដឹងថា មួយរយៈនេះថ្លៃស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាសកើតចេញពីបម្រែបម្រួលនៃតម្រូវការនិងការផ្គត់ផ្គង់នៃទីផ្សារស្រូវអង្ករនៅក្នុងតំបន់។ ប៉ុន្តែតម្លៃនេះបានថយចុះបន្តិចមកវិញ ក្រោយប្រទេសដទៃចាប់ផ្តើមប្រមូលផលរបស់ខ្លួនដែរ តែនៅតែខ្ពស់ជាងរាល់ឆ្នាំ ហើយនៅតែផ្តល់ប្រាក់ចំណេញដល់កសិករដដែល ដរាបណាមិនធ្លាក់ក្រោម ១០០០រៀលក្នុងមួយគីឡូក្រាម។

លោក ឃឹម ហ្វីណង បានណែនាំឱ្យកសិករគួរចាប់យកឱកាសនេះដោយការប្រុងប្រយត្ន័ ឱ្យទាន់ពេលវេលា និងមានភាពឆ្លាតវៃប្រមើលមើលពីសក្តានុពលនៃតម្រូវការទីផ្សារនាពេលអនាគតទុកជាមុនឱ្យហើយ តែយ៉ាងណាក៏មិនគួរនាំគ្នាបង្កើនផលិតកម្មដោយមិនមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ធ្វើផែនការគិតទុកជាមុនសិន និងសង្កេតពីនិន្នាការប្រែប្រួលនៃទីផ្សារ រហូតធ្វើឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការក្នុងទីផ្សារ និងប្រែក្លាយឱកាសទៅជាហានិភ័យ និងបញ្ហាប្រឈមវិញនោះដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក