ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីកសិកម្ម៖ ពូជស្រូវចំប៉ីស៧០ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជានិងអូស្ត្រាលីក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា លើកឡើងថា ពូជស្រូវចំប៉ីស៧០ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជានិងអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម។

លោក ឌិត ទីណា លើកឡើងដូចនេះក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយ លោក Justin Whyatt ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីកសិកម្មបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។

លោក ឌិត ទីណា បានឱ្យដឹងទៀតថា ការងារទៅថ្ងៃមុខ គឺសិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយសម្រាប់កសិករដែលផលិតពូជស្រូវនេះនាពេលអនាគត។

ជាមួយគ្នានេះដែរ លោកក៏បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះ ក៏មានផងដែរ គោលនយោបាយទាក់ទងនឹងវិស័យកសិកម្ម ដូចជាការដាក់ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំដែលមានសកម្មភាពកសិកម្ម ដើម្បីជួយដល់កសិករ និងការពង្រឹងសហគមន៍កសិកម្ម។

ទន្ទឹមនោះ ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស លោកបានលើកឡើងពីតម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម ដែលត្រូវការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុងផ្នែកភាសា នវានុវត្តន៍ និងបច្ចេកវិទ្យា និងបានបញ្ជាក់ពីការស្វាគមន៍ចំពោះការគាំទ្រពីសំណាក់ភាគីអូស្ត្រាលីក្នុងការផ្ដល់សាស្ត្រាចារ្យមកបង្រៀននិស្សិតក្នុងផ្នែកទាំងនេះ។

គួរឱ្យដឹងដែរថា ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះដោយ សម្តេចតេជោក្នុងន័យអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតដ៏សំខាន់ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ខណៈពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក