ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់មិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះទេ

ភ្នំពេញ: នៅថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសថា អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ និងកំណត់អំពីលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលផងដែរ។

ក្រសួងសុខាភិបាលបានបន្តថាតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំងការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លងនិងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ។

ក្រសួងសុខាភិបាលបានបន្ថែមថាដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។ ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃ គ.អ.ក. បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចប់ការ ព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្តនៅតាមរាជធានី-ខេត្តទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក