ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងភរិយាបានអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ជើងយន្តហោះពិសេសនៃរាជរដ្ឋាភិបាលកម្ពុជាបានចុះចតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ ១១:០០នាទីយប់ថ្ងៃព្រហស្បតិ៍នេះ។
គួរឲ្យដឹងផងដែរថានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីបានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូនេស៉ី តាំងពីថ្ងៃទី៤ ខែកញ្ញា។ នេះជាការដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំអន្តរជាតិលើកដំបូងបន្ទាប់ពីសម្ដេចបានឡើងជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕