ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សដឹកនាំរដ្ឋទាំង៣ នៅឥណ្ឌូចិនប្ដេជ្ញារក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនីសវៀតណាម ប្ដេជ្ញារក្សាសាមគ្គីភាព ក្នុងការជួយគ្នាទៅវិញទៅមករបស់បក្ស និងប្រជាជននៃប្រទេសទាំង៣បន្តទៀតដើម្បីរក្សាផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលគណបក្សទាំង៣ សម្ដេចតេជោ ហ៊ុន សែន លោក ថងលុន ស៊ីសុលីត និងលោក ង្វៀង ហ៊្វូចុង នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែកញ្ញានេះ គណបក្សប្រជាជនកម្ពុជាឱ្យដឹងថា៖ «ព្រឹត្តិការណ៍នេះមានអត្តន័យយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្ស និងប្រជាជននៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ក្នុងបរិបតតំបន់ និងពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ ស្របពេលដែលបក្សទាំងបី និងប្រទេសទាំងបីកំពុងឈានចូលដំណាក់កាលថ្មី»។

ក្នុងជំនួបនោះដែរថ្នាក់ដឹកនាំបក្សដឹកនាំរដ្ឋទាំងបីបានលើកឡើងពីប្រវត្តិសាស្ត្រ និងការសាមគ្គីភាពគ្នារវាងប្រទេសទាំងបី និងប្ដេជ្ញារក្សាសាមគ្គីភាពនេះជាបន្តទៀតផងដែរ។

ក្នុងសេចក្ដីប្រកាសនោះលើកឡើងថា៖ «ក្នុងសភាពការណ៍បច្ចុប្បន្ន បក្សនិងប្រជាជននៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ចាត់ទុកទំនាក់ទំនងរវាងបក្ស ទាំងបីជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងបី ពង្រឹងសសរស្ដម្ភ លើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិនៃ ប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ»៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក