ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឃ្លាំង ហួត អំពាវនាវម្ចាស់ម៉ូតូដែលបាត់ម៉ូតូ និងអ្នកបញ្ចាំស្របច្បាប់អាចមកស្នើសុំម៉ូតូវិញនៅស្នងការភ្នំពេញ

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានអំពាវនាវដល់ម្ចាស់ម៉ូតូ រថយន្ត ឬយានយន្តផ្សេងៗដែលបាត់ត្រូវបានចោរលួចដោយមានពាក្យបណ្តឹងបញ្ជាក់ពីការបាត់ត្រឹមត្រូវ ហើយអ្នកដែលមកបញ្ចាំស្របច្បាប់ អាចរួសរាន់មកដាក់ពាក្យស្នើសុំម៉ូតូនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក ឃ្លាំង ហួត បានអំពាវនាវបែបនេះក្នុងអំឡុងពេលលោក និងអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យហាងបញ្ជាំម៉ូតូ និងរថយន្តនៅឃ្លាំងរំសេវកាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្នុងនោះអាជ្ញាធរបានដកហូតម៉ូតូចំនួន ២៦២គ្រឿងដែលមានឯកសារគ្រប់គ្រាន់ដើម្បីប្រគល់ជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ និងអ្នកបញ្ចាំស្របច្បាប់ ប៉ុន្តែគ្មានលទ្ធភាពមករំលស់វិញ។

លោកបានបញ្ជាក់ថា ពលរដ្ឋដែលបាត់ម៉ូតូមានលិខិតស្នាមបញ្ជាក់ពីការបាត់ត្រឹមត្រូវ រួសរាន់ប្រញាប់ប្រញាល់ដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកអ្នកដែលបានបាត់ម៉ូតូដោយគ្មានពាក្យបណ្តឹង ហើយអ្នកមកបញ្ជាំម៉ូតូដោយគ្មានលិខិតបញ្ជាក់ត្រឹមត្រូវ អាជ្ញាធរនឹងប្រគល់ជូនទៅនិយ័តករដើម្បីដឹកនាំនីតិវិធីបន្តទៀត និងដើម្បីឱ្យអាជ្ញាធរបន្តបង្រ្កាបកន្លែងកុងស៊ីខុសច្បាប់ជាបន្តទៀត។ សម្រាប់អ្នកដែលមកបញ្ចាំម៉ូតូមានលិខិតបញ្ជាក់ពីការបញ្ចាំត្រឹមត្រូវ ហើយមានកិច្ចសន្យាត្រឹមត្រូវ អាចមកបំពេញកាតព្វកិច្ចជាមួយម្ចាស់ឃ្លាំងបញ្ជាំ។

បើតាមលោកអភិបាលរងរាជធានីភ្នំពេញ ក្នុងករណីម៉ូតូដែលគ្មានពន្ធត្រឹមត្រូវ អាជ្ញាធរនឹងប្រគល់ឱ្យទៅខាងពន្ធគយ ហើយម៉ូតូដែលរកម្ចាស់មិនឃើញ អាជ្ញាធរនឹងយកធ្វើជាសម្បតិ្តរដ្ឋសម្រាប់ប្រើប្រាស់ជាមធ្យោបាយផ្សេងៗ។

លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ «ខ្ញុំអំពាវនាវដល់ពលរដ្ឋទាំងអស់ រាល់ការបាត់បង់សម្ភារ ចាំបាច់ត្រូវមានពាក្យបណ្តឹងនៅតាមនគរបាលប៉ុស្តិ៍ដែលបាត់បង់ និងកន្លែងយើងស្នាក់នៅដើម្បីជាភស្តុតាងថាយើងបានបាត់ ហើយនគរបាលប៉ុស្តិ៍បានទទួលពាក្យបណ្តឹង ងាយស្រួលយើងមានពាក្យបណ្តឹង គឺយើងងាយស្រួលដោះស្រាយ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក