ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យអំពាវនាវដល់ពលរដ្ឋរស់នៅក្បែរតំបន់អាងទឹកតាម៉ុកឱ្យប្រុងប្រយ័ត្នខណៈទឹកនៅទំនប់អាងបន្តហក់ឡើង

ឧត្តរមានជ័យ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យស្នើប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុកឱ្យមានការប្រុងប្រយ័ត្នខណៈបរិមាណធារទឹកក្នុងអាងហក់ឡើងដល់កម្រិតកម្ពស់ប្រកាសការប្រុងប្រយ័ត្ន។

តាមការឱ្យដឹងពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ពីស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយសារមានភ្លៀងធ្លាក់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្រិត ១០០,១មីលីម៉ែត្រ បានបង្កឲ្យបរិមាណធារទឹកក្នុងអាងហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន ៣,៨១ម៉ែត្រ នាព្រឹកថ្ងៃទី៧ ខេកញ្ញា ឆ្នាំ២០២៣។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុកឱ្យមានការប្រុងប្រយ័ត្ន និងបញ្ចាក់ថាបើពុំមានភ្លៀងធ្លាក់បន្តនៅថ្ងៃនេះទេទឹក នឹងស្រកចុះវិញនាវេលាល្ងាចថ្ងៃនេះ។

គួរឱ្យដឹងដែរថា កម្រិតកម្ពស់ទឹកឲ្យមានការប្រុងប្រយត្ន័គឺ ៣,៨០ម៉ែត្រ និង កម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក