វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ភរិយាសម្ដេចអធិបតី ហ៊ុន ម៉ាណែត ចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអាស៊ានជាមួយភរិយាថ្នាក់ដឹកនាំប្រទេសអាស៊ាននៅរដ្ឋធានីហ្សាការតា

ហ្សាកាតា៖ ភរិយាសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ាន និងបានអញ្ជើញទស្សនាទីតាំងមួយចំនួននៃរដ្ឋធានីហ្សាការតា។

ក្នុងឱកាសនៃការអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាសួន Taman Mini Indonesia Indah រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

លោកស្រី Iriana Joko Widodo ភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងស្រ្តីទី១ នៃប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន ដែលបានចំណាយពេលវេលា និងឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

ដំណើរអញ្ចើញទស្សនានោះ លោកស្រី ពេជ ចន្ទមុន្នី និងភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានទាំងអស់ បានអញ្ជើញទស្សនាការសំដែងសិល្បះ និងការតាំងពិព័រណ៍សហគ្រាសធុនតូច-មធ្យម រួមទាំងទស្សនាការលោតឆ័ត្រយោង នៃកងទ័ពរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី។

វត្តមាននៃការអញ្ជើញដល់ របស់ស្រ្តីទី១នៃប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី លោកស្រី Iriana Joko Widodo។

គួរឱ្យដឹងដែរថា សួនកម្សាន្ត Taman Mini Indonesia ជាទីកម្សាន្តដែលមានប្រធានបទលើវប្បធម៌ផ្សេងៗគ្នានៃប្រទេសឥណ្ឌូនេស៊ី។ មានខេត្តចំនួន២៦ ដែលដាក់តាំងបង្ហាញនៅក្នុងឧទ្យាននេះ ដោយនីមួយៗផ្តល់ជូននូវការបង្ហាញដ៏អស្ចារ្យដែលបង្ហាញពីស្ថាបត្យកម្ម សម្លៀកបំពាក់ ការរាំ និងប្រពៃណីនៃតំបន់នីមួយៗនោះ និងមានបឹងមួយដែលប្រជុំកោះជាច្រើន មានកន្រ្តកខ្សែកាប សារមន្ទីរ រោងភាពយន្ត រោងល្ខោន និងកន្លែងកម្សាន្តផ្សេងៗទៀតបានធ្វើឱ្យសួនលំហែនេះក្លាយជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងទីក្រុង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក