ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាកបាទក្រហមកម្ពុជាប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបថ្មី

សៀមរាប៖ ក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង លោក ប្រាក់ សោភ័ណ ជាប្រធាន ក្នុងនោះមានទាំងអនុប្រធានអចិន្ត្រៃយ៍ ១រូប អនុប្រធាន ២រូប ហិរញ្ញិក ១រូប និងសមាជិក សមាជិកាសរុបចំនួន ១៣រូប និងសមាជិកបំរុង ២រូប។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រកាសទទួលស្គាល់ ប្រធានថ្មីនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អាណត្តិទី៥ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក ប្រាក់ សោភ័ណ បានឆ្លើយតបចំពោះទំនុកចិត្ត និងសេចក្តីជឿជាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានធ្វើការប្តេជ្ញាចិត្តថានឹងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

លោកក៏បានប្តេជ្ញារក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារីទទួលខុសត្រូវខ្ពស់ និងដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខា អនុសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យអាទិភាពទាំង៤។

ទន្ទឹមនោះ លោកក៏ប្តេជ្ញាដែលថានឹង យកចិត្តទុកដាក់បន្តការងារពង្រីក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិ នៅមូលដ្ឋាន និងពង្រឹងសកម្មភាពផ្សព្វផ្សាយ អប់រំសុខភាពសហគមន៍ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ស្ថាប័ន អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានសំដែងនូវការគាំទ្រ លោក ប្រាក់ សោភ័ណ ជាប្រធានគណៈកម្មាធិការ សាខាកក្រក ខេត្តសៀមរាប ដែលទើបទទួលស្គាល់ថ្មីនេះ ថាពិតជាស្មោះស្ម័គ្រ ក្នុងការចូលរួម ជួយទទួលខុសត្រូវ ចំពោះមុខ គណៈកម្មាធិការ កណ្តាលជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។

គួរឱ្យដឹងដែរថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ទៀ សីហា អតីត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានផ្ទេរភារកិច្ចនិងមុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក