ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលច្រានចោលនូវការផ្សព្វផ្សាយថាស្លាប់កុមារជាង ២០នាក់ដោយសារផឹកភេសជ្ជៈគ្រឿងកំប៉ុង

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានច្រានចោលនូវការផ្សាយថាមានកុមារជាង ២០នាក់បានស្លាប់ដោយសារផឹកភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេក។ ក្រសួងសុខាភិបាលអះអាងថា ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ។

ក្រសួងសុខាភិបាល បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតមួយនេះ។

ក្រសួងព្រមានបែបនេះក្រោយពីមានការផ្សព្វផ្សាយថា មានករណីស្លាប់កុមារជាង ២០នាក់ក្នុងមួយថ្ងៃនៅកម្ពុជា ព្រោះទទួលទានភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេក។

ទោះបីក្រសួងបដិសេធព័ត៌មាននេះក្តី តែការសិក្សាពីក្រុមអ្នកជំនាញ ការទទួលទានគ្រឿងកំប៉ុងដែលមានជាតិស្ករច្រើនអាចបង្កហានិភ័យដល់សុខភាពមនុស្សធ្ងន់ធ្ងរ ខណៈកន្លងមកមានករណីក្មេងប្រុសម្នាក់នៅខេត្តព្រៃវែងបានស្លាប់ក្រោយពីផឹកគ្រឿងកំប៉ុងអស់រយៈពេល ៤ខែដែលធ្វើឱ្យខ្សោចតម្រងនោម និងអស់ក្រលៀនតម្រូវឱ្យលាងឈាមទើបរក្សាជីវិតបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក