BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៩៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១២៥ករណី ខណៈអ្នកជំងឺ ៨៨២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨២,៨៩៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៦០២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧៧,០៣៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១២,២៣៥ករណី៕