ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ហ្វីលីពីន ចុះអនុស្សរណៈយោគយល់គ្នាសម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម

ហ្សាកាតា៖ ប្រធានក្រុមបឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លោក គិត ម៉េង និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីលីន លោក ចូហ្សេ ម៉ា អេ ខនសិបសិន នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យមកម្ពុជា-ហ្វីលីពីន។

ការចុះហត្ថលេខាភាពជាដៃគូនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ការចុះហត្ថលេខានេះដើម្បីលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព។

តាមការផ្សាយព័ត៌មានរបស់សហភាពពាណិជ្ជកម្មកម្ពុជា ការចុះអនុស្សរណៈយោគយល់គ្នានេះផ្តោតសំខាន់លើការសិក្សានិងបង្កើតច្រកបង្រៀនអំពីកសិកម្មប្រកបដោយសក្តានុពល បច្ចេកវិទ្យាកសិកម្ម សន្តិសុខស្បៀង ម៉ូឌែលធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ របស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋ ទាំងតូច មធ្យម និងធំ។

ជាមួយគ្នានេះផ្តោតសំខាន់លើការកំណត់នូវតម្រូវការធុរកិច្ច ដើម្បីអភិវឌ្ឍកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យស្រូវអង្ករ និងផលិតផលនិងសេវាកម្មកសិកម្មផ្សេងទៀត លើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ស្រូវអង្ករ ជំរុញយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងធានានូវបរិយាកាស កសិធុរកិច្ចប្រកបដោយចីរភាព។ ភាគីទាំងពីរ នឹងកំណត់លក្ខខណ្ឌសមស្របដើម្បីសិក្សាបង្កើតគម្រោងរួម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក