ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភរិយាសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ាន

ហ្សាកាតា៖ ភរិយាសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូ អាស៊ាន។

ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូ អាស៊ាន ដោយមានវត្តមានភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់សរុបចំនួន ១១រូប ចូលរួម។

ក្នុងកម្មវិធីដែលលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចូលរួមនេះមានការសម្តែង និងបង្ហាញអំពីសិល្បៈ វប្បធម៌ចម្រុះ និងមានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកនានា នៃប្រទេសឥណ្ឌូណេស៊ី នៅសួន Taman Mini Indonesia Indah នៅទីក្រុងហ្សាការតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក