ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិការរងទី១ កាកបាទក្រហមជំរុញការផ្សព្វផ្សាយពីកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអាស៊ានឱ្យបានទូលំទូលាយ

ភ្នំពេញ៖ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជាលោកស្រី ម៉ែន នារីសោភ័គ បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ និងវេទិការយុវជនលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ការរៀបចំនេះជាមុខមាត់ថ្មីមួយទៀតរបស់កម្ពុជាបន្ទាប់ពីការរៀបចំកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។

អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជាលោកស្រី ម៉ែន នារីសោភ័គ បានដឹកនាំជំនួបមួយជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីជម្រាបពីដំណើរការនៃការរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថាតាមគម្រោងមានកម្មវិធី២ ដែលសំខាន់គឺការដាំដើមឈើនៅមជ្ឈមណ្ឌលវប្បថម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងឧទ្យានជាតិគិរីរម្យ ពីសំណាក់ប្រតិភូយុវជនអាស៊ីអាគ្នេយ៍ ប្រធានសហព័ន្ធអន្តរជាតិ ប្រធានអាយ.ស៊ី.អរ.ស៊ី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អគ្គលេខាធិការអាស៊ាន និងយុវជនកាកបាទក្រហមកម្ពុជា ដែលសរុបប្រមាណ ៥០០នាក់ ដឹកនាំដោយប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ឌបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ចំពោះព្រឹត្តិការណ៍សំខាន់មួយទៀតគឺកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តិទៅនៅសណ្ឋាគារសុខាភ្នំពេញ។

លោកស្រីបានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ទាំងនេះព្រោះនេះជាមុខមាត់ជាតិកម្ពុជា ក៏ដូចជាបង្ហាញនូវការខិតខំរបស់កម្ពុជាក្នុងសកម្មភាពមនុស្សធម៌ពិភពលោកផងដែរ។

គួរឱ្យដឹងផងដែរថាកិច្ចប្រជុំមេដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍ (SEA) គឺជាកិច្ចប្រជុំក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានគាំទ្រដោយលេខាធិការដ្ឋាន សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ីអាគ្នេយ៍ (SEA IFRC)។ កិច្ចប្រជុំប្រចាំឆ្នាំនេះប្រមូលផ្តុំមេដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (RCRC) មកពីតំបន់អាស៊ីអាគ្នេយ៍ (SEA) IFRC និង ICRC ដើម្បីពិភាក្សា និងសម្រេចលើបញ្ហាដែលចាប់អារម្មណ៍ដែលកំពុងកើតមាននៅក្នុងតំបន់។

ប្រធានបទដែលកម្ពុជាផ្ដោតជាសំខាន់លើកិច្ចប្រជុំឆ្នា២០២៣ នេះគឺទាក់ទងនឹង បម្រែបម្រួលអាកាសធាតុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក