ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពពុះសណ្តែកមានលាយបូរ៉ាក់ និងទំនិញចម្រុះជាង ១៧គីឡូក្រាមត្រូវបានមន្ត្រីជំនាញដកហូតពីទីផ្សារ

ភ្នំពេញ៖ មន្រ្តីជំនាញកបប សាខាកំពង់ឆ្នាំង កំពត រតនគិរី កោះកុង និង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និង ដកហូតពពុះសណ្តែកមានលាយបូរ៉ាក់ និងទំនិញចម្រុះជាង ១៧គីឡូក្រាម។

មន្ត្រី ក.ប.ប. នៅតាមទីផ្សារសំខាន់ៗនៃ ខេត្តកំពង់ឆ្នាំង កំពត រតនៈគិរី កោះកុង និងរាជធានីភ្នំពេញ នាថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះអនុវត្តតួនាទីរបស់ខ្លួនក្នុងការអង្កេតទីផ្សារ ស្វែងរកនិងដកហូតទំនិញខូចគុណភាព ពុំមានអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ដោយបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានរកឃើញទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព មិនមានភាពអនុលោមសរុបចំនួន ១៦,៤២គីឡូក្រាម។

ជាមួយគ្នានេះដែរមន្រ្តីជំនាញកបប ក៏បានរកឃើញពពុះសណ្តែក មានលាយសារធាតុបូរ៉ាក់ (Borax) ចំនួន ៨,៥គីឡូក្រាម នៅផ្សារដងទង់ នៃក្រុងខេមភូមិន្ទ ខេត្តកោះកុង។ អាជីវករដែលបានលក់ទំនិញពពុះសណ្តែកមិនមានអនុលោមទាំងនោះ ត្រូវបានមន្ត្រីជំនាញតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់បែបនោះតទៅទៀត បើពុំដូច្នេះទេនឹងត្រូវទទួលវិធានការធ្ងន់ធ្ងរពីមន្ត្រីជំនាញ។

ទន្ទឹមនោះ ក្នុងថ្ងៃដដែលស្ថានីយដេប៉ូប្រេងឥន្ធនៈចំនួន ៣៤ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង កំពង់ចាម កំពត កំពង់ធំ សៀមរាប ស្វាយរៀង រតនៈគិរី និងរាជធានីភ្នំពេញ មន្ត្រី ក.ប.ប. បានបន្តនាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ចុះត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយដេប៉ូប្រេងឥន្ធនៈចំនួន ៣៤ស្ថានីយ ដេប៉ូ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញបានឱ្យដឹងថា ក្នុងចំណោមស្ថានីយ ដេប៉ូទាំងនោះ មានដេប៉ូតែ ១ទីតាំងប៉ុណ្ណោះ ដែលត្រូវបានរកឃើញថាពុំមានអនុលោមភាពផ្នែកបរិមាណ ដែលសកម្មភាពនេះគឺល្មើសនឹងបញ្ញត្តិនៃច្បាប់ និងត្រូវទទួលការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក