ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ចំពោះបណ្ឌិត សាយ បូរី ដែលលោកបានចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែកញ្ញានេះ។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចយ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
សម្ដេចបន្ថែមថាតាមរយៈនៃការចូលរួមរបស់លោកបណ្ឌិត សាយ បូរី គណបក្សប្រជាជនកម្ពុជានឹង
ទទួលបានបញ្ញវ័នដែលជាទីគោរព និងធនធានមនុស្សដ៏កម្របន្ថែមទៀត៕