(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៣រួមមាន៖
១,ធនាគារភំ្នពេញ ពាណិជ្ជ សាខាផ្លូវនរោត្តមសង្កាត់ទន្លេបាសាក់ចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ
២,ផ្សារទំនើបAEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង១៧:២៩ ដល់ម៉ោង១៧:៣៤ នាទី
មូលហេតុ៖អ្នកជំងឺកូវីដ១៩មានគ្នា២នាក់បានទៅកាន់ទីតាំងខាងលើនេះហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែង
៣,មន្ទីរពហុព្យាបាលនិង សម្ភព សុវណ្ណរ៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១២A ផ្លូវលេខ ៣៣BT សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យចាប់ពីថ្ងៃទី២១ ខែមេសា ដលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩បានទៅទទួលសេវានៅទីតាំងខាងលើនេះ
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៣នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕