ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងបរិស្ថានជំរុញឱ្យធ្វើយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយបា្លស្ទិកនៅតាមសាលារៀន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានជំរុញឱ្យមន្ទីរបរិស្ថាន ចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន។ ការជំរុញនេះត្រូវបានធ្វើឡើងក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត បានលើកទឹកចិត្តមន្ទីរបរិស្ថានខេត្តកោះកុង ចាប់ផ្តើមផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមសាលារៀន ដោយផ្តើមពីសាលារៀនទាំងអស់ នៅក្នុងមូលដ្ឋាននៃស្រុក ឬក្រុងណាមួយក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ»។

លោកបញ្ជាក់ថា ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ អាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានពី១ថ្ងៃ ឬ២ថ្ងៃ ក្នុង១សប្តាហ៍ ហើយនឹងធ្វើឱ្យកម្ពុជាបានចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានរាប់លានថង់។

លោកបន្ថែមថា យុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះ នឹងអាចចូលរួមគាំពារសុខុមាលភាពប្រជាពលរដ្ឋ គុណភាពបរិស្ថាន សោភ័ណភាពទីក្រុង និងភូមិឋានឲ្យល្អស្រស់បំព្រងជានិច្ច និងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍដោយចីរភាព។

លោកគូសបញ្ជាក់ថា យុទ្ធនាការនេះ ត្រូវបានដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយចាប់ផ្តើមដំបូងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ផ្តើមពីសាលារៀនចំនួន ៤៤កន្លែង សិស្សសរុបជាង ១៨ ០០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងសំខាន់ «ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង»។

សូមបញ្ចាក់ថា តាមការសិក្សារបស់មន្រ្តីជំនាញក្រសួងបរិស្ថាន បានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញ និងក្រុងធំៗ ការប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យម៥ ក្នុងម្នាក់។ សម្រាប់ទីប្រជុំជននិងក្រុងតូច និងនៅតាមស្រុកជាមធ្យមចំនួន៣ក្នុងម្នាក់។ នៅក្នុងរាជធានីភ្នំពេញ សំរាមដែលបានបញ្ចេញទៅចាក់លើទីលាន ក្នុង១ថ្ងៃ មានចំនួន ៣ ៥០០តោន ក្នុងនោះមានសំណល់ប្លាស្ទិកប្រមាណ ២០ភាគរយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក