ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ស៊ែប៊ី កំណត់នូវវិស័យសក្តានុពលនានាសម្រាប់កិច្ចសហការពិសេសក្នុងវិស័យសេដ្ឋកិច្ច

ហ្សាកាតា៖ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយលោក Ivica Dacic ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅរដ្ឋធានីហ្សាការតា។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំកម្ពុជា-ស៊ែប៊ី បានកំណត់នូវវិស័យសក្តានុពលនានាសម្រាប់កិច្ចសហការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សំដៅពង្រឹងទំនាក់ទំនងកម្ពុជា-ស៊ែប៊ី។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសនៃសាធារណរដ្ឋស៊ែប៊ីផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក