លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កម្ពុជា-សិង្ហបុរី ប្តេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ

ហ្សាកាតា៖ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នៅរដ្ឋធានីហ្សាការតា។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំកម្ពុជា-សិង្ហបុរី បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានពិភាក្សាសក្តានុពលនានាសម្រាប់កិច្ចសហការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យសេដ្ឋកិច្ច កំណែទម្រង់រដ្ឋបាល និងការអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក