ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់កិច្ចការព័ត៌មាន និងសាធារណមតិ ដើម្បីការពារសមិទ្ធផល ស្នាដៃ និងកេរិ៍តឈ្មោះរបស់កម្ពុជា។

គ.ស.ព.ស. មានភារកិច្ច ធ្វើកិច្ចការលើការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានក្តាប់គ្រប់ស្ថានការណ៍ ឃោសនា ពន្យល់ និងការពាររូបភាពវិជ្ជមានរបស់កម្ពុជា ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាននិងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាទាំងក្នុងស្រុកនិងលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ គ.ស.ព.ស. ត្រូវមានភារកិច្ច ជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឱ្យទាន់ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និងបង្កើនសមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល ផ្តួចផ្តើមគំនិតលើការផលិតខ្លឹមសារគ្រប់ប្រភេទសម្រាប់ពង្រឹងសាធារណមតិ សហការជាមួយបណ្តាញផ្សព្វផ្សាយដើម្បីចែករំលែកខ្លឹមសារនិងផ្សព្វផ្សាយបន្ត ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ អ.ស.ព.ស. ជូនប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

តាមអនុក្រឹត្យ គ.ស.ព.ស. អាចអញ្ជើញអ្នកនាំពាក្យក្រសួង ស្ថាប័ន និងអ្នកនាំពាក្យរដ្ឋបាលរាជធានីខេត្ត ចូលរួមពិគ្រោះយោបល់ និងបំភ្លឺរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងក្របខណ្ឌការងាររបស់ខ្លួន និងការងារចាំបាច់នានាដែលត្រូវទទួលអនុវត្ត។

គ.ស.ព.ស. មានលេខាធិការដ្ឋានមួយជាសេនាធិការសម្រាប់ដំណើរការងារប្រចាំថ្ងៃដែលមានទីតាំងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយគ.ស.ព.ស. មានប្រភពធនធានផ្តត់ផ្គង់ដោយថវិកាជាតិជាកញ្ចប់ថវិកាដោយឡែក នៅក្នុងក្របខណ្ឌថវិកាប្រចាំឆ្នាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក