ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ប៉េរូ ពិភាក្សាជំរុញពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយលោកជំទាវ Ana Cecilia Gervasi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប៉េរូ នៅរដ្ឋធានីហ្សាការតា។

នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាផ្តោតទៅលើការរិះរកមធ្យោបាយនានាសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងកិច្ចសហការក្របខ័ណ្ឌតំបន់។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋប៉េរូ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក