ប្រធានសភាកម្ពុជាថ្វាយអំណរព្រះគុណព្រះមហាក្សត្រថៃដែលមានព្រះទ័យយកចិត្តទុកដាក់ដល់ពលករខ្មែរ | ក្រុមហ៊ុន Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះ និងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសវៀតណាម និងឡាវ | អំឡុងពេលនៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ គ្មានទេពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” | លោក ចូ បៃដិន ច្រឡំមាត់អញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក ហ្សឡេនស្គី ថាជាលោក​ ពូទីន | BREAKING NEWS: បាត់ឧទ្ធម្ភាគចក្រនៅភ្នំក្រវាញ អំឡុងពេលហ្វឹកហាត់ | BREAKING NEWS៖ ខ្មាន់កាំភ្លើងម្នាក់ និងអ្នកគាំទ្រម្នាក់បានស្លាប់ ក្នុងហេតុការណ៍ឆ្មក់បាញ់ប្រហារអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ | BREAKING៖ អតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេជម្លៀសយ៉ាងប្រញាប់ប្រញាល់ចេញពីវេទិកា | UPDATE: ការបាញ់ប្រហារនៅឯការប្រមូលផ្តុំគ្នារបស់ Trump នៅ Butler រដ្ឋ Pennsylvania៖ អតីតប្រធានាធិបតី Trump រងរបួស | UPDAT៖ ប្រធានាធិបតី Biden ឆ្លើយតបទៅនឹងការបាញ់ប្រហារនៅឯការជួបជុំ Trump | ព័ត៌មានទាន់ហេតុការណ៍៖ លោក Donald Trump ចេញសេចក្តីថ្លែងការណ៍ស្តីពីការបាញ់ប្រហាររបស់នៅរដ្ឋ Butler, PA |

ប្រៃសណីយ៍គ្រោងប្រកាសលក់ឡៃឡុងឥវ៉ាន់ដែលរកម្ចាស់មិនឃើញដើម្បីយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ដោយសារកកស្ទះបញ្ញើដែលគ្មានអាស័យដ្ឋាន និងមិនអាចទំនាក់ទំនងអ្នកទទួលបញ្ញើមួយចំនួនត្រូវបានប្រៃសណីយ៍កម្ពុជាប្រកាសលក់ឡៃឡុងយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

សេចក្តីជូនដំណឹងរបស់ប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹងថា ដោយមានការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បណ្តាលឱ្យប្រៃសណីយ៍កម្ពុជាមានការកកស្ទះបញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកផ្ញើ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើ ឬអ្នកទទួលឃើញ មិនអាចបញ្ជូនត្រលប់ទៅប្រទេសដើម វិញបាន និងគ្មានសំណូមពរឱ្យបញ្ជូនត្រលប់ ហើយបញ្ញើទាំងនោះត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១។

ប្រៃសណីយ៍កម្ពុជាបានបញ្ជាក់ថា៖ «ដោយពិនិត្យលើកញ្ចប់បញ្ញើទាំងនោះ មានសម្ភារៈមួយចំនួនមិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍ កម្ពុជានឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាននឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់»។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ប្រសិនបើសាធារណៈជន ឬក្រុមហ៊ុនមានបំណងចង់ចូលរួមដេញថ្លៃសម្ភារៈទាំងនោះនៅប្រៃសណីយ៍កម្ពុជា អាចទាក់ទងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋានកាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក