ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានប្រគល់វត្ថុបុរាណមានដូចជាក្រឡភាជន៍ជាដើម និងវត្ថុបុរាណផ្សេងៗច្រើនមុខទៀត ជូនក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួងធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ។
វត្ថុបុរាណទាំងនេះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ ស្រង់យកចេញពីសំពៅបុរាណដែលលិចក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ។
ពិធីប្រគល់វត្ថុបូរាណ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនិងលោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕