ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហជីពស្នើឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមា ២១៥ដុល្លារ ខណៈនិយោជកស្នើត្រឹម ២០១ដុល្លារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំពិភាក្សាលើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ របស់កម្មករកម្មការិនីនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូបជាលើកទី៣នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយលទ្ធផលតំណាងភាគីកម្មករនិយោតបានស្នើឱ្យដំឡើងត្រឹម ២១៥ដុល្លារ ខណៈភាគីខាងនិយោជកឱ្យត្រឹម ២០១ដុល្លារក្នុងមួយខែ។

កិច្ចប្រជុំជាលើកទី៣នេះធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ដោយភាគីខាងសហជីព និងតំណាងភាគីនិយោជក បានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងមានភាពចាស់ទុំ។

កិច្ចពិភាក្សាគ្នានៅថ្ងៃចន្ទនេះមិនទាន់នឹងទាន់ជោគជ័យនៅឡើយទេ ខណៈកិច្ចប្រជុំនេះនឹងបន្តធ្វើឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់តាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រនៅក្រុងតាខ្មៅកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០០ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ២២៨ដុល្លារក្នុងមួយខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក